ប្រាសាទខ្ទឹងស្លាប់

ប្រាសាទខ្ទីងស្លាប់ កសាងនៅដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ មានរចនាបទគូលែន។ ប្រាសាទនេះជាប្រាសាទតូចមួយធ្វើពីឥដ្ឋបែរមុខទៅជើងមានស៊ុមទ្វារធ្វើពីថ្មភក់។ គេឃើញមានស្នាមយ៉មួយផ្សេងទៀត ហើយមានហោត្រៃមួយធ្វើពីឥដ្ឋ។ ប្រាសាទមានកំពែងធ្វើពីឥដ្ឋប្រកបដោយ ខ្លោងទ្វារធ្វើពីឥដ្ឋដែរដែលខូចខាតអស់នៅជ្រុងខាងជើង។

ទីតាំងនៅលើផែនទី