ឆ្នេរអូរត្រេស ស្ថិតនៅក្បែរឆ្នេរអូរឈើទាលប៉ែកខាងត្បូង ហើយឆ្នេរនេះមានទិដ្ឋភាពប្រហាក់ប្រហែលទៅនឹងឆ្នេរអូរឈើទាលដែរ។ ទីនេះត្រូវបានពង្រីកបន្ថែមទៅលើឆ្នេរអូរឈើទាល ដោយមានផ្លូវថ្មីទើបសាងសង់ហើយ។ ការអភិវឌ្ឍន៍បានបន្តដោយមានការសាងសង់ផ្លូវតាមបណ្ដោយឆ្នេររហូតដល់ទៅ ៣៥០០ម៉ែត្រ ដែលហៅថា ឆ្នេរអូត្រេសទី១ និងទីពីរ។ ឆ្នេរនេះមានតូបអាហារសង់តម្រៀបតាមបណ្ដោយឆ្នេរ និងបារព្រមទាំងភោជនីយដ្ឋានផងដែរ។ ឆ្នេរអូរត្រេសជាកន្លែងដែលអ្នកទេសចរណ៍អាចលេងកីឡាបានដូចជា ជិះទូកក្ដោងជាដើម។ ដំណើរបន្តទៅត្បូងទៅជួបផ្លូវជាតិលេខ៤វិញ គេអាចជួបនឹងទីតាំងល្បីៗមួយចំនួន ដូចជា ដើមឈើចាំស្នេហ៍ ពយជំទាវម៉ៅ ខ្មែរធ្វើបាន នឹងរង្វង់មូលព្រះថោងនាងនាគ។