ទេសភាពអូរសោម

អូរសោម ជាសហគមន៍ជនបទតូចមួយស្ថិតនៅចំកណ្ដាលជួរភ្នំក្រវាញរវាងតំបន់អភិរក្សក្រពើភ្នំ និងភ្នំសំកុះ ភាគនិរតីប្រទេសកម្ពុជាកំពុងប្រែក្លាយជាគោលដៅអេកូទេសចរណ៍និងអ្នកនិយមសម្រស់ធម្មជាតិមកពីគ្រប់ច្រកល្ហក។ ភូមិឋានដ៏ស្ងប់ស្ងាត់ចំនួន ៤ ដែលមានប្រជាជនសរុបប្រមាណ ៤០០ គ្រួសារភាគច្រើនជាជនជាតិដើមភាគតិច ជង គឺជាមជ្ឈមណ្ឌលទេសចរណ៍ដែលផ្ដល់បទពិសោធជីវិតបែបជនបទសម្រាប់ភ្ញៀវបរទេសមុនពេលពួកគេធ្វើដំណើរទៅកាន់ទីក្រុងវប្បធម៌ និងប្រវត្តិសាស្ត្រ។ ទេសចរអាចដើរលេងតាមភូមិ ឡើងភ្នំសំកុះ ទស្សនាអាងក្រពើ ទឹកធ្លាក់ឆាយរកា និងឆាយប្រុយជាដើម។ មជ្ឈមណ្ឌលសហគមន៍ក្រវាញអូរសោម (Osoam CCC) ត្រូវបានបង្កើតឡើងក្នុងបំណងបង្កើនគុណភាពនៃការរស់នៅតាមរយៈការអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ អេកូទេសចរណ៍ និងកម្មវិធីកសិកម្មជាដើម។

ទីតាំងនៅលើផែនទី