ដីច្រោះក្រាំងដីវ៉ាយ

មន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ បានបង្ហាញនូវរមណីយដ្ឋានទេសចរធម្មជាតិដ៏ថ្មីស្រឡាងមួយដែលទើបរកឃើញនៅដើមឆ្នាំ ២០១៨ នេះ គឺ តំបន់ដីច្រោះ នៅក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាពាក់កណ្តាល ខែឧសភា ឆ្នាំ ២០១៨ ដែលមន្ត្រីនៃមន្ទីរទេសចរបញ្ជាក់ថា វាល្អឥតខ្ចោះ។ បើតាមការបង្ហាញរបស់មន្ត្រីនៃមន្ទីរទេសចរខេត្តកំពង់ស្ពឺបញ្ជាក់ថា ទីនោះពិតជាស្រស់ស្អាតមិនចាញ់ តំបន់រលុះធំខេត្តឧត្តមមានជ័យឡើយ ។ អ្វីដែលគេធ្វើការចាប់អារម្មណ៍នោះគឺទីនោះជារមណីយដ្ឋានលាក់ខ្លួននៅកណ្តាលព្រៃភ្នំ ដែលរំលេចទៅដោយទេសភាពធម្មជាតិយ៉ាងល្អគ្មានពីរ ប៉ុន្តែមន្ទីរទេសចរខេត្តកំពង់ស្ពឺ បានសំណូមពរឱ្យភ្ញៀវទេសចរទាំងអស់ សូមកុំបោះសំរាមចោលពាសវាលពាសកាល សូមចូលរួមការពារបរិដ្ឋានទាំងអស់គ្នា ។ ជាមួយនឹងដំណើរកម្សាន្តទៅ តំបន់ដីច្រោះ នោះសូមដាក់ម្ហូបអាហារទៅជាមួយផង ព្រោះទីមិនទាន់មានការលក់ម្ហូបអាហារឡើយ។

ទីតាំងនៅលើផែនទី