បឹងទន្លេឆ្មារ

តំបន់អភិរក្សសត្វស្លាបបឹងទន្លេឆ្មាឬបឹងឆ្មាមានចម្ងាយ៣០គីឡូម៉ែត្រ ពីស្រុកស្ទោង ទីរួមខេត្តកំពង់ធំ ហើយនៅទីនោះ មានភូមិនេសាទ ឃុំម្សាក្រង និងឃុំពាមបាង។ អ្នកស្រុករស់នៅទីនោះលើផ្ទះអណ្ដែត ដែលផ្លាស់ទីទៅលើទៅក្រោមតាម កម្រិតទឹក នៅក្នុងព្រៃ និងព្រៃលិចទឹក។ បឹងទន្លេឆ្មា ជាតំបន់មួយដែលមានប្រព័ន្ធជីវចម្រុះធម្មជាតិយ៉ាងស្រស់បំព្រង និង ជាជម្រកដ៏សុខសាន្តសម្រាប់សត្វបក្សីជាច្រើនប្រភេទរស់នៅ។ បឹងទន្លេឆ្មារមានវិសាលភាពប្រមាណជា ៤០០ ហិកតាមានបណ្ដាញជាប់គ្នានិងព្រៃលិចទឹក។ ភ្ញៀវត្រូវធ្វើដំណើរចេញពីទីរួមខេត្តតាមទូកម៉ាស៊ីនប្រហែលជា ២ ម៉ោងនៅតាមដងស្ទឹងសែនទើបអាចមកដល់ទីនេះ ដោយកាត់តាមមាត់ទន្លេសាប។ នៅទីនោះគេនឹងប្រទះឃើញហ្វូងសត្វស្លាបមានដូចជាកុក ក្អែក ទឹក ប្រវឹក ក្រៀល ស្មោញជាដើម។

ទីតាំងនៅលើផែនទី