ទំនប់ពហុបំណងរក្សា

ទំនប់ពហុបំណងរក្សា មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករ នៅរដូវវស្សា បានចំនួនជាង ១៤៣ ពាន់ហិកតា និងនៅរដូវប្រាំង បានចំនួនជាង ២២ ពាន់ហិកតា។ ទំនប់នេះជាប្រភពដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងជួយកាត់បន្ថគ្រោះយទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ។ ទំនប់រក្សាមានប្រវែងសរុបជិត៣គីឡូម៉ែត្រ អាចស្តុកទឹកបានប្រមាណ២៥៧លានម៉ែត្រគូប ដោយមានទ្វារទឹកធំចំនួន២០។ ទ្វារទឹកនីមួយៗ មានទំហំ ១០ ម៉ែត្រ និងទម្ងន់ ប្រមាណជាង ៦០ តោន ព្រមទាំងមានបម្រុងទុកនូវទ្វារទឹក និងបំពង់សម្រាប់តួប៊ីន ចំនួន៣កន្លែង ដែលអាចផលិតថាមពលវារីអគ្គិសនី បាន១,៥០មេហ្គាវ៉ាត់។

ទីតាំងនៅលើផែនទី