វត្តគិរីស្ដេចគង់

សិលាចារឹក«សុវណ្ណភូមិ» ក្នុងវត្តគិរីស្ដេចគង់ ចារនៅស.វ.ទី៧ លេខ k១៤១៩ មានចារឹកពាក្យដ៏សំខាន់បំផុតថា «សុវណ្ណភូមិ» នោះ ត្រូវបានរកឃើញវិញហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយព្រះគ្រូ ចៅអធិការវត្តគិរីស្ដេងគង់ ព្រមប្រគល់ជូនអាជ្ញាធរដើម្បីយកមកតម្កល់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ នៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។ សិលាចារឹកខាងលើនេះ ជាសិលាចារឹកដ៏សំខាន់មួយផ្ទាំង ក្នុងចំណោម៣៦ផ្ទាំង ដែលមានចារឹកពាក្យថា«សុវណ្ណភូមិ»។ ព្រះគ្រូចៅអធិការវត្តគិរីស្ដេចគង់ បានយកសិលាចារឹកនេះទៅលាក់ទុកនៅក្រោមដី លុះដល់ខែធ្នូ ឆ្នាំ២០១៨ ទើបលោក ព្រមប្រគល់សិលាចារឹក ទៅតម្កល់ទុកនៅសារមន្ទីរជាតិ។ ក្រោយនោះក័មានធ្វើការចម្លងសិលាចារឹកនេះប្រគល់ជូនទៅវត្តវិញ សម្រាប់រក្សាទុក ដែលនៅទីនោះក៏មានវត្ថុបុរាណជាច្រើនផ្សេងៗទៀតផងដែរ។

ទីតាំងនៅលើផែនទី