ទឹកធ្លាក់ស្ទឹងរឹម

ស្ទឹមរឹមជារមណីយដ្ឋានធម្មជាតិមួយកន្លែង ដែលស្ថិតតាមបណ្ដោយខ្សែទឹកស្ទឹងសង្កែដូចស្ទឹងថ្វាកដែរ តែស្ទឹងរឹមនេះ មិនសូវសំបូរថ្មច្រើនដូចស្ទឹងថ្វាកទេ។ រមណីយដ្ឋាន ស្ទឹងរឹម មានទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ល្អមិនសូវមានអ្នកស្គាល់និងទៅលេងច្រើនទេ។ គេបានសង់ស្ពានឆ្លងកាត់សម្រាប់ដើរឆ្លងទៅភូមិនៅត្រើយម្ខាងទៀត ហើយកន្លែងកម្សាន្តនេះមាន ផ្ទៃទឹកហូររាបស្មើ ទឹកហូរប្រជ្រៀតគ្នាតាមកន្លៀតថ្ម ធំ តូច គួរជាទីកម្សាន្តយ៉ាងមនោរម្យ។

ទីតាំងនៅលើផែនទី