កៀនស្វាយ

រមណីយដ្ឋាននេះមានសម្រស់ស្រស់ស្អាត អមជុំវិញខ្ពបទន្លេមេគង្គ ដែលហូរកាត់តំបន់នេះ នាំជីជាតិស្រោចស្រប់ចម្ការដំណាំច្រើនប្រភេទ។ កៀនស្វាយជាឈ្មោះស្រុកមួយនៃខេត្តកណ្ដាល មានខ្ពបមួយ ដែលកាលពីមុនវាមិនមែនជារមណីយដ្ឋានទេ ទើបតែចាប់ផ្តើមបន្ទាប់ពីឆ្នាំ ១៩៧៩ និងមានការទៅលេងកម្សាន្តនៅវត្តកៀនស្វាយក្រៅជាញឹកញាប់ ទើបទីនេះបានក្លាយជារមណីយដ្ឋានសំខាន់ដោយហេតុថានៅជិតក្រុងភ្នំពេញជាងគេ។ ក្នុងរមណីយដ្ឋាន មានលក់ម្ហូបអាហារនិងចំណី ជាច្រើនមុខ ជាពិសេសមានតូបតាមមាត់ខ្ពបស្អេកស្កះ ដែលអាចឱ្យ ភ្ញៀវអង្គុយសម្រាក និងបញ្ជាទិញម្ហូបអាហារជាច្រើនមុខ ព្រមទាំងអាចលេងទឹកខ្ពបនោះផងដែរ។ រមណីយដ្ឋាននេះបានទាក់ទាញភ្ញៀវ ទេសចរជាច្រើន ពិសេសអ្នកនៅក្នុងទីក្រុង ភ្នំពេញ តែក៏សូមពិនិត្យមើលតម្លៃសិនមុនធ្វើការបញ្ជាទិញម្ហូប។

ទីតាំងនៅលើផែនទី