នាមរបស់ប្រាសាទនេះមានពីរ គឺប្រាសាទជបពល ឬគេច្រើនហៅតាមឈ្មោះវត្តថា ប្រាសាទវត្តបារាយណ៍។ប្រាសាទឥដ្ឋរាង៤ជ្រុងច្រកចូលពីទិសខាងកើត គ្មានទ្វារបញ្ឆោតនោះទេ។ ប្រាសាទស្ថិតនៅខាងលិចព្រះវិហារ ហ៊ុំព័ទ្ធជុំវិញដោយកសិន្ធុមានទំហំ ១៣០ម x ១៥០ម ប្រកបដោយទឹកថ្លាឆ្វេង ដែលអ្នកស្រុកហៅថា ទន្លេអុំ។ ប្រាសាទនេះ មានរាងការ៉េ ជ្រុងនីមួយៗប្រវែង ៧ម. កំពស់ប្រមាណ ១៣ម ធ្វើពីឥដ្ឋ ដែលសព្វថ្ងៃនេះ គេឃើញមាននៅសល់តែតួប្រាសាទ ប៉ែកខាងក្រោមប៉ុណ្ណោះ។ នៅក្នុងប្រាសាទមានបល្ល័ង្កមួយ ផ្នែកខាងក្រៅប្រាសាទមានសំណល់ជាបន្ទះថ្មស្រទាប់ឬថ្មថ្មើមអណ្តើក កំពូលប្រាសាទ និងថ្មបាយក្រៀម។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K789 ដែលចារថា មានត្រកូលមួយមកពីថ្នល់វ្នះបុរ មកសាងព្រះហរិ (ព្រះវិស្ណុ)។