ប្រាសាទលាក់នាង (រុនតាឯក)

ប្រាសាទលាក់នាងកសាងឡើងនៅសតវត្សរ៍ទី១០ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន ឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិត្រីមូត៌។ ប្រាសាទនេះមានប្រាង្គបីធ្វើពីឥដ្ឋសង់បែរមុខទៅកើតលើខឿនថ្មបាយក្រៀមមួយ។ ប្រាង្គកណ្តាលមានទំហំធំជាងគេមានទ្វារពីរបែរមុខទៅកើតនិងលិច មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើង បែរមុខទៅកើតនិងមានទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គខាងត្បូង មានក្បាច់រចនាជាច្រើនសង់មិនទាន់រួច។ ប្រាសាទមានគូទឹកមួយធំរាងចតុកោណកែងមានផ្លូវចូលខាងកើត និងស្រះមួយនៅខាងកើតឈ្មោះត្រពាំងឈូក។

ទីតាំងនៅលើផែនទី