ប្រាសាទអាស្រមមហាឥសី (ភ្នំដា)

ប្រាសាទអាស្រមមហាឫស្សី កសាងឡើងអំពីថ្មបាសាល់ ក្នុងសវត្សរ៍ទី ៦ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ។ ប្រាសាទនេះ មានរាងបួន ជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែង ៥,៥០ម និង មានកំពស់ ៧ម ដែលនៅពីលើដំបូលនៃប្រាសាទលម្អ ដោយឆ្លាក់ថ្មទាំងដុំ ធ្វើជាដំបូលមានរាងជាផ្កាឈូកក្រពុំ។ នៅខាងក្នុងប្រាសាទនេះ មានសង់ជាបន្ទប់រាង៤ជ្រុងស្មើ ដោយរក្សាធ្លា ដែលអាចដើរប្រទក្សិណបាន ហើយមានប្រហោងបង្អួចតូចៗ២ នៅខាងជើងសម្រាប់ទទួលពន្លឺចូលក្នុងប្រាសាទ និងបង្អួច៣ទៀតនៅខាងកើត និង៣ទៀតនៅខាងលិច។ អ្នកប្រាជ្ញខាងការស្រាវជ្រាវបុរាណវត្ថុវិទ្យា បានសន្មតឈ្មោះការរចនាខ្មែរនៅសម័យនោះថា រចនាបថភ្នំដា យោងតាមទម្រង់សិល្បៈនៃប្រាសាទមួយនេះ។

ទីតាំងនៅលើផែនទី