វត្តសំពៅប្រាំ

វត្តសំពៅប្រាំ មានកំណើតដោយនៅពេលអាណាព្យាបាលបារាំងកសាងភ្នំបុកគោនោះ ព្រះមហាក្សត្រខ្មែរ ក៏ព្រះអង្គទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺព្រះអង្គទ្រង់សាងអារាមមួយ នេះ តាំងនៅលើដីខ្ពស់មានផែនថ្មធំៗ នៅពាសពេញ ហើយចម្លែក គឺផែនថ្មជាបន្ទះៗ មានទំហំបណ្ដោយ ប្រមាណជាង ១០ ម៉ែត្រ និង កម្ពស់ប្រហែលជិតដប់ម៉ែត្រដែរ។ ទ្រង់ទ្រាយផែនថ្មនេះ មានភាពសំប៉ែតសណ្ឋានដូចសំពៅ ៥ កំពុងបើកក្ដោងទើបអ្នកផងហៅទីនេះថា "វត្តសំពៅប្រាំ"។ គេក៏ប្រឌិតបានជារឿងនិទានដកស្រង់ពីរឿងព្រះថោងនាងនាគដែលពេលនោះ ព្រះថោងដែលចាកចេញពីនគរ បានជួបនឹងនាងនាគ។ ព្រះអង្គបានលួងលោមប្រតិព័ទ្ធនាងនាគហើយជ្រែកទឹកទៅកាន់ឋាននាគ។ លុះគម្រប់ប្រាំពីរថ្ងៃ អ្នកទាំងពីរក៏សុំលាព្រះបិតាមកឋានមនុស្សវិញ ទើបស្ដេចនាគរៀបចំប្រដាប់ប្រដាជាទ្រព្យមានតម្លៃចំនួនប្រាំសំពៅហែរមកឋានមនុស្សវិញ។ លុះអស់កាលជាយូរលង់ទៅសមុទ្រក៏ចេះតែស្រុតស្រកឆ្ងាយទៅៗ សំពៅទាំង ៥ នោះក៏កឿងជាប់សល់តែក្ដោងទាំង ៥ ក្លាយជាថ្ម។

ទីតាំងនៅលើផែនទី