គ្រឹះប្រាសាទល្បើកស្រុត

ប្រាសាទឯកោកណ្ដាលព្រៃចម្ងាយប្រមាណជាងមួយគីឡូម៉ែត្រពីផ្លូវភូមិ។ តាមឯកសាររបស់ CISARK ប្រាសាទនេះមាន៖ ប្រាង្គបីធ្វើពីឥដ្ឋបែរមុខទៅកើតនិងប្រាង្គមួយទៀតធ្វើពីឥដ្ឋបែរមុខទៅជើង។ ខ្លោងទ្វារកំពែងធ្វើពីឥដ្ឋនៅខាងកើតនិងប្រាង្គមួយទៀតធ្វើពីឥដ្ឋបែរទៅខាងលិច។ ប្រាសាទនេះមានលក្ខណៈពិបាកពិពណ៌នាពីរូបរាងដោយឯកសាររបស់លោក H. Parmentier រៀបរាប់ថាប្រាសាទនេះមានប្រាង្គពីរខូចខាតអស់រត់ដូរកើត-លិចបែរមុខទៅជើង។ មេទ្វារ ខាងលិចនៃប្រាង្គខាងកើតមានសិលាចារឹកបីបន្ទាត់ K 135 ចំណែកមេទ្វារខាងកើតនៃប្រាង្គ ខាងលិចមានសិលាចារឹក២៩បន្ទាត់ K 138។ ប្រាសាទបានរងការខូចខាតដោយស្នាដៃធម្មជាតិ និងស្នាដៃមនុស្ស ដែលជីករូងកកាយរកកំណប់ដែលគេជឿថាមាននៅក្រោមឫសសីមានៃប្រាសាទ។ សព្វថ្ងៃនេះ គេអាចឃើញតែសំណល់ឥដ្ឋបុរាណនៅរាយប៉ាយ និងខឿនព្រមទាំងអាចម៍ដីដែលពូនគរដោយការជីកកកាយ។

ទីតាំងនៅលើផែនទី