ស្រែអំបិល

នៅឆ្នាំដែលមានរដូវប្រាំងវែង ស្រែអំបិលមួយហិកតាអាចផលិតបាន៤០តោន តែបើភ្លៀងច្រើននោះបានមិនដល់១០តោនផងក៏មាន។ គេបង្ហូរទឹកប្រៃចូលក្នុងស្រែអំបិល ហើយដេញតៗគ្នាចូលមកខាងក្នុងដីគោក។ កម្រិតប្រៃនៃអំបិលគេគិតជាលេខ ដែលក្នុងស្រែហាលដំបូងកម្រិតប្រៃនោះមានត្រឹមតែ ២លេខ ហើយគេបង្ហូរចូលបន្តរហូត ២៥លេខ។ ចាប់ពី៧លេខទៅ គ្មានរុក្ខជាតិអ្វីដុះបានទៀតឡើយ សូម្បីតែត្រីសមុទ្រក៏រស់នៅមិនបាន ព្រោះផ្ទៃបាតដីក្តៅខុសធម្មតា ហើយទឹកមានជម្រៅតែពីរថ្នាំងដៃប៉ុណ្ណោះ ហើយអាចឡើងដល់៤៥អង្សា។ នៅទីនេះមានលក់ផ្កាអំបិល ដែលជាទំនិញគុណភាពខ្ពស់ជាងអំបិលធម្មតា។

ទីតាំងនៅលើផែនទី