វត្តស្លែង, វត្តធម្មឃោសិតារាម

វត្តស្លែង ជាអតីតទីតាំងប្រាសាទមួយ ដែលអាចមានអាយុកាលតាំងពីស.វ.ទី៧ និងសាងសង់ឡើងវិញនៅស.វ.ទី១០ ឬ១១ ប៉ុន្តែសំណង់ប្រាសាទចាស់បានបាក់បែកទាំងស្រុងទៅហើយ ពោលគឺស្ថិតនៅក្រោមព្រះវិហារចាស់សព្វថ្ងៃនេះ។គ្រឿងលម្អរបស់ប្រាសាទចាស់ដូចជា ផ្តែរទ្វារចំនួន ៧ផ្ទាំង, ជើងទម្រ ៤ដុំ, ថ្មគោលព្រះពុទ្ធសាសនា ៣ ដុំ។ល។ មិនមែនជារបស់ស្ថិតទីតាំងនេះទាំងអស់នោះឡើយ ដ្បិតរបស់ខ្លះគេយកមកពីទួលបុរាណដែលស្ថិតនៅជុំវិញវត្ត មានដូចជា ទួលអន្សាស្លែង ទួលពោធិរណប ទួល នាគសេន ទួលថ្លាន់។ល។ ផ្តែរទ្វារនៅជណ្ដើរព្រះវិហារចាស់ខាងលិច មានរូបរាងចម្លែកខុសគេ អាចថាមានតែមួយគត់ក្នុងសិល្បៈខ្មែរ ដែលមានក្បាច់កូនបង្អួចឬគូឌុដោយមានលម្អជារូបក្បាល មនុស្សឬទេពនៅខាងក្នុង ឆ្លាក់នៅលើក្បាច់បន្ទាត់ធ្នូនៃផ្ដែរ។ គួរកត់សម្គាល់ថា ទីតាំងនេះក៏ស្ថិតនៅតាមបណ្ដោយផ្លូវបុរាណពីតំបន់អង្គរឆ្ពោះទៅទិសខាងត្បូងផងដែរ ហើយព្រះវិហារចាស់ក៏នៅបង្ហាញភាពចំណាស់និងរក្សារូបរាងរបស់ខ្លួនបានយ៉ាងល្អ។

ទីតាំងនៅលើផែនទី