ក្បាលហុងទឹកឆា

តំបន់ទឹកឆានេះមានខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក។ នៅជុំវិញតំបន់នេះ មានព្រែកធំៗ ជាច្រើនហូរចាក់ ដូចជាព្រែកកំពង់សាជាដើម។ ផ្នែកខាងត្បូង គឺជាទំនាបដែលជាជម្រាលពីខ្ពង់រាបផ្នែកខាងជើង ទំនាបនេះគឺជាផ្ទៃបឹងទឹកឆាដែលជាបឹងធម្មជាតិមួយដ៏ធំស្ថិតនៅខាងជើងនៃស្រុកព្រៃឈរ និងជាទីរមណីដ្ឋានដែលជាគួរជាទីពេញចិត្តដល់អ្នកដែលចូលចិត្តធម្មជាតិ។ ទីនេះមាន ចរន្តទឹកហូរខ្លាំងមានប្រភពមកពីកន្លែងមួយឈ្មោះថា ក្បាលទឹក ស្ថិតក្នុងតំបន់ដែលមានដើមឈើធំៗ។ បរិវេណក្បាលទឹកនេះ មានមាត្រដ្ឋានប្រមាណជា ២០០ ទៅ៣០០ម៉ែត្រ។ ក្បាលទឹកមួយស្ថិតនៅភាគខាងត្បូង នៅក្នុងបរិវេណ នៃក្បាលទឹកនេះ មានទឹកផុសចេញគ្រប់ពេល ហើយហូរបែកចេញតាមកូនអូរតូចៗ ដែលនៅជុំវិញនោះ។ ទីប្រជុំក្បាលទឹកទាំង៣ នៅជិតគ្នាបង្កើតបានជា ប្រភពទឹកមួយហូរចេញដែលមានជម្រៅកន្លះម៉ែត្រ។ ចរន្តទឹកហូរស្មើ ទោះជានៅរដូវប្រាំង ឬវស្សាក៏ដោយ លើកលែងតែពេលភ្លៀងខ្លាំង និងទឹកជំនន់ម្តងម្កាល ដែលធ្វើឲ្យចរន្តទឹកហូរខ្លាំងខុសធម្មតា។ រមណីយដ្ឋានមានតូបជាច្រើនសង់រង់ចាំទទួលភ្ញៀវដោយមានបម្រើសេវាម្ហូបអាហារផងដែរ។

ទីតាំងនៅលើផែនទី