វត្តនោះជាវត្តនេះបានកសាងឡើងនៅក្នុងគ្រឹស្គសករាជ១៩៤២ ដែលផ្តួចផ្តើមឡើងដោយលោកតាឪ ឡឹក សេន ភិក្ខុខ្មែរសុរិន្ទ។ មូលហេតុដែលបានដាក់ឈ្មោះវត្តនេះថា រតនសោភ័ណដោយសំដៅទៅលើន័យថា ជាទីគោរពបូជាព្រះរតនត្រ័យដ៏ប្រសើរក្រៃលែង រីឯអ្នកស្រុកគេនិយមហៅថាវត្តកោងកាង ដោយហៅទៅតាមទីកន្លែងវត្តនេះ ពីដើមសម្បូរទៅដោយដើមឈើកោងកាងនិងព្រៃកោងកាងជាច្រើន។ លោកតាឪ ឡឹក សេន ល្បីល្បាញដោយលោកមានមន្តអាគមខ្លាំងពូកែ ហើយបានសាងទុកស្នាដៃជាច្រើននៅក្នុងបរិវេណវត្ត។ ក្នុងសម័យសង្គ្រាមស៊ីវិល លោកតាឪបានដឹកនាំភិក្ខុសាមណេរនិមន្តភៀសខ្លួនចេញពីវត្តចូលទៅគង់នៅវត្តមួយក្នុងប្រទេសថៃ ដែលនៅទីនោះលោកបានអនិច្ចធម្មទៅ។ ឈ្មោះដើមរបស់វត្តនេះហៅថា វត្តក្លងក្លាង ជាវត្តចាស់មួយដែលមានសំណង់ភាគច្រើនជារចនាបថកូឡា ជាពិសេសមានសង់រោងទង ដែលមានប្រវែងប្រហែល១៥០ម៉ែត្រ ហើយមានឆ្លាក់រំលេចជាអក្សរជនជាតិកូឡា និងអក្សរបាលី ។