ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ តែស្ថិតនៅទល់មុខច្រកចូលប្រាសាទប្រាង្គធំ។ ប្រាសាទនេះមានប្រាង្គ២ ធ្វើពីថ្មភក់ សាងសង់ឡើងជារោងទងសងខាងផ្លូវទៅកាន់ខ្លោងទ្វារខាងកើត។ អ្នកស្រុកហៅថា ប្រាសាទស្រុត ប្រហែលដោយសារប្រាសាទនេះខូចខាតច្រើន។