គិរីរម្យមានកន្លែងកម្សាន្ត ជាច្រើនកន្លែងរាប់មិនអស់ ជាពិសេសគឺតំបន់ទឹកធ្លាក់តែម្តង សុទ្ធសឹងតែមានទេសភាព ស្រស់ស្អាត ទឹកថ្លាឆ្វង់គួរឱ្យចង់ងូតកម្សាន្ត។ ទីតាំងមួយដែលទទួល ការពេញនិយមតាំងពីមុនគេមក គឺទឹកធ្លាក់គីរីរម្យ១។ នៅទីនោះភ្ញៀវទេសចរ ដែលមកទស្សនា អាចអង្គុយជាមួយក្រុមគ្រួសារតាមតូប ហូបអាហារ គយគន់ធម្មជាតិ និង ចុះត្រាំទឹកអូរហូរធ្លាក់ជាប់ជាប្រចាំ។