ប្រាសាទដើមចាន់, ប្រាសាទN15

នៅមានប្រាង្គផ្សេងទៀតដែលស្ថិតនៅខាងក្រៅកំពែងថ្មបាយក្រៀម តែស្ថិតនៅក្នុងបរិវេណនៃគូទឹករបស់ក្រុមប្រាសាទសំបូរ រួមមាន ប្រាង្គ N១៥, N១៦, N១៧, N១៨ និង N២២។ ប្រាង្គ N១៥ និង N១៦ ស្ទួនជាប្រាង្គបីសង់តម្រៀបគ្នា។ ប៉ុន្តែនៅសល់រូបរាងតែប្រាង្គកណ្ដាល ឈ្មោះថា បា្រសាទដើមចាន់ ឯប្រាង្គពីរទៀតនៅសងខាងមានទំហំតូច ហើយសព្វថ្ងៃបាក់បែកផ្នែកខាងលើស្នើរអស់។ ក្នុងប្រាង្គទាំងបីគេបានរកឃើញសិលាចារឹកចំនួនពីរផ្ទាំងចុះបញ្ជីលេខ K.148 និង K.438។ ប្រាង្គនៅកណ្ដាល មានចម្លាក់ទ្វារបាលនៅក្នុងសសរផ្អោបពាក់មួករាងទ្រវែងស្ទួចចុងហើយមានរំយោលរបៀបសិល្បៈប្រទេសពែរ្សបុរាណ។ ប្រាង្គទាំងបីនេះ គួរតែជា ត្រីមូត៌ (ការបង្ហាញទេពបី) និងសាងឡើងនៅក្នុងរាជ្យ ព្រះបាទឦសានវរ្ម័នទី១ ស.វ.ទី៧ ហើយអាចសង់បន្ថែមខ្លះនៅក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័ន ក្នុងស.វ.ទី១០។

ទីតាំងនៅលើផែនទី