ទឹកធ្លាក់លែងក្រៀង

នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីភូមិ អ្នកនាំផ្លូវនៃសហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹងអាចនាំទេសចរណ៍ទៅកាន់ទឹកធ្លាក់លែងក្រៀង ដែលកម្រនឹងមានភ្ញៀវទេសចរទៅដល់ណាស់។ ទេសចរត្រូវចុះដើរតាមផ្លូវថ្មើរជើង ធូរស្រួលដោយចុះចំណោតដែលចំណាយពេល ៤០ នាទី ប៉ុណ្ណោះ តែពេលវិលត្រឡប់មកវិញត្រូវឡើងទួលយ៉ាងតឹងជើង។ ទឹកធ្លាក់លែងក្រៀងមាន ២ ជាន់ ដោយជាន់ទី ១ (ជាន់លើ) មានផ្ទាំងថ្មធំតូចនៅរណេងរណោង ជាទីកន្លែងអង្គុយលេងកម្សាន្ត និងអាចចុះងូតទឹកបានធំទូលាយ និងជាន់ទី ២ (ជាន់ក្រោម) មានទឹកធ្លាក់កម្ពស់ប្រមាណ ២ ម៉ែត្រ និងមានថ្លុកទឹកថ្លាជ្រៅអាចចុះហែលលេងបាន ជាមួយនឹងទឹកដ៏ត្រជាក់ស្រេង ខួបប្រាំងខួបវស្សា។ តំបន់នេះនៅមានលក្ខណៈបែបធម្មជាតិសុទ្ធសាធ។

ទីតាំងនៅលើផែនទី