ប្រាសាទវត្តសន្លោង, ប្រាសាទអណ្ដែត

ប្រាសាទប្រហែលជាសង់ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ សតវត្សរ៍ទី១០។ ប្រាសាទសង់ពីឥដ្ឋ ស្ថិតក្នុងទីវត្តសន្លោង មានទ្វារពិតមួយនៅខាងកើត និងទ្វារបញ្ឆោតបីនៅទិសដទៃ។ ប្រាសាទបែរមុខទៅកើត មានយ៉មួយនិងជាន់បញ្ឆោតបួន។ ចំណែកនៅជ្រុងឦសានមានសំណង់មិនទាន់រួចរាល់ហៅថាប្រាសាទធំ ដែលសង់ពីឥដ្ឋប្រកបដោយស៊ុមទ្វារធ្វើពីថ្មភក់និងមានសសរពេជ្ររាង៨ជ្រុង។ អ្នកស្រុកធ្លាប់ដាក់ឈ្មោះថាប្រាសាទតុប ជួនក៏ហៅថាប្រាសាទអណ្ដែតដោយសារកាលពីមុនមានទឹកដក់ក្នុងតួប្រាសាទទើបគេហៅយ៉ាងនេះ។

ទីតាំងនៅលើផែនទី