ប្រាសាទតាព្រហ្ម (អង្គរវត្ត), ប្រាសាទព្រះរាជវិហារ

ប្រាសាទតាព្រហ្មរុំព័ទ្ធទៅដោយឈើធំៗ បានកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១២-ដើមសតវត្សរ៍ទី១៣ ឧទ្ទិសដល់ពុទ្ធសាសនា ដោយព្រះបាទជ័យវរ្ម័នទី៧ តាមរចនាបថបាយ័ន ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ សិលាចារឹកនៅប្រាសាទនេះបញ្ជាក់ប្រាប់ពីទំហំ និងមុខងាររបស់ប្រាសាទ ដែលរៀបរាប់ពីទ្រព្យសម្បត្តិរបស់ប្រាសាទមានចានមាស ទម្ងន់ជាង៥០០គីឡូក្រាម ពេជ្រ៣៥៣៥គ្រប់ គុជខ្យង៤០៦២០ ត្បូងមានតម្លៃ ៤៥៤០ ស្បៃពីប្រទេសចិន ៨៧៦ សូត្រ៥១២ និងក្លស់៥២៣។ ប្រាសាទតាព្រហ្មកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀមមានកំពែង ៥ជាន់ និង មានប្រាង្គ៣៩។ កំពែងខាងក្រៅរបស់ប្រាសាទនេះមានប្រវែង ៧០០x១០០០ ម៉ែត្រ។ នៅខាងជើងគោបុរៈ ខាងកើតនៃកំពែងខាងក្រៅ មានអគាររបាំមួយ។ ប្រាសាទនេះត្រូវបានចាត់ទុកផងដែរ ជាសាកលវិទ្យាល័យផ្នែកវិទ្យាសាស្ត្រដែលក្រោមការគ្រប់គ្រងរបស់ក្សត្រីឥន្ទ្រទេវី ហើយប្រាសាទនេះក៏ជាវត្តអារាមសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាមហាយានផងដែរ។ ប្រាជ្ញាបារមីតាងឱ្យគតិបណ្ឌិត ត្រូវបានតំណាងដោយព្រះមាតាព្រះអង្គ។ នៅភាគខាងជើង និងភាគខាងត្បូងប្រាសាទ មានចម្លាក់នៅក្នុងកំពែងទីបីឧទ្ទិសដល់ព្រះគ្រូនិងព្រះរាមរបស់ព្រះរាជា។ កន្លែងនេះធ្លាប់ជាលំនៅដ្ឋានរបស់ប្រជារាស្ត្រច្រើនកុះករ ជាង១២,៥០០នាក់។

ទីតាំងនៅលើផែនទី