ប្រាសាទម៉ាក់ម៉

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីឥដ្ឋបែរមុខទៅកើត និងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ហោត្រៃចំនួនពីរធ្វើពីឥដ្ឋបែរមុខទៅលិចតាមស៊ុមទ្វារមួយធ្វើពីថ្មភក់និងលំអដោយទ្វារបញ្ឆោតនាជ្រុងខាងកើត។ ប្រាសាទមានកំពែងធ្វើពីថ្មបាយក្រៀម ប្រកបដោយខ្លោងទ្វារមួយធ្វើពីថ្មភក់។ ស្រះមួយស្ថិតនៅចម្ងាយ៥០ម៉ែត្រ ខាងកើតប្រាសាទ។

ទីតាំងនៅលើផែនទី