ប្រាសាទប្រាំ (គូលែន)

ប្រាសាទកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ប្រាសាទនេះមានប្រាង្គប្រាំធ្វើពីឥដ្ឋ រត់ជួរជើង-ត្បូងជាពីរជួរ។ នៅជួរខាងមុខដែលដែលជាជួរខាងកើត មានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ រីឯនៅជួរខាងក្រោយខាងលិចនោះ មានប្រាង្គពីររាងចតុកោណកែង ដែលមួយធ្វើពីឥដ្ឋ និងប្រាង្គមួយផ្សេងទៀតធ្វើពីថ្មបាយក្រៀមស្ថិតនៅខាងជើងនៃជួរក្រោយ។ ប្រាង្គទាំងអស់បែរ មុខទៅទិសខាងកើតតាមស៊ុមទ្វារថ្មភក់ហើយគ្មានយ៉ទេ។ ប្រាង្គដែលស្ថិតនៅជួរខាងមុខលំអដោយទ្វារបញ្ឆោត នៅតាមជ្រុងរណបប្រាសាទនេះ។ នៅទីនេះគេរកឃើញសិលាចារឹកជាច្រើន។

ទីតាំងនៅលើផែនទី