ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់ពីមុខប្រាសាទវិញ គឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។ ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថាប្រាសាទគោកប្រាសាទ។