គ្រឹះប្រាសាទភ្នំព្រះនេត្រព្រះ

លើកំពូលភ្នំព្រះនេត្រព្រះមានប្រាសាទបុរាណមួយសាងឡើងក្នុងសម័យអង្គរ ដែលនៅទីនោះគេប្រទះឃើញ មានសិលាចារឹកជាច្រើននៅទីនោះ។ អក្សរចារឹកនោះស្ដីពីគ្រួសារមួយក្រុម មកចាត់ចែងរៀបចំអាស្រមនៅទីនេះឡើងវិញ នៅក្នុងឆ្នាំ៩៤៩ នៃគ្រឹស្កសករាជ ក្រោយពីការខូចខាត់បាត់បង់អស់ទៅ។ អាស្រមកាលជំនាន់នោះ ហាក់ជាសំណង់អគារសម្រាប់ស្នាក់អាស្រ័យរបស់អ្នកប្រតិបត្តិដ៏សំខាន់ និងជាអ្នករៀបចំចាត់ចែងកិច្ច ពិធីបូជាផ្សេងៗ ក្នុងសាសនា មានអាចារ្យ (ស្មឹង)ជាដើម។ អាស្រមជាទីសក្ការ:ផង(ប្រាសាទតម្កល់ទេព) កន្លែងសិក្សាអំពីវិជ្ជាផ្សេងៗនៃសាសនា និងជាទីអាស្រ័យនៅរបស់ អ្នកគ្រប់គ្រង(អាចារ្យ)នៅទីនោះផង។ សព្វថ្ងៃនេះ មានក្លោងទ្វារចូលមួយ ដែលសរសេរថា «អាស្រមភ្នំអរិយកន្ត» ហើយនៅលើនោះ មានសំណង់ថ្មីៗជាច្រើនសង់ពីស៊ីម៉ង់។ អ្នកស្រុកដែលរស់នៅជុំវិញនោះ នៅតែហៅទីសក្ការៈ នេះថាអាស្រម។

ទីតាំងនៅលើផែនទី