សួនសត្វតាដាទឹកឈូ

សួនសត្វ សូនដំណាំ ញឹម វណ្ណដា ឬក៏គេច្រើនហៅថា សួនសត្វទឹកឈូកំពត មានសត្វច្រើនប្រភេទ ដូចជា ដំរី, ខ្លាឃ្មុំ, ខ្លាដំបង, តោ, ប្រែង, ស្វា, ទោច, ជ្រូកព្រៃ, ទន្សោង, រមាំង, អូដ្ឋ, អូទ្រីស, ក្ងោក, មៀម, សេក, ព្រាប, ក្រពើ និងពស់ថ្លាន់ ជាដើម។ ក្រៅពីសត្វ ក៏មានដំណាំហូបផ្លែជាច្រើនទៀតដូចជា ធូរេន, សាវម៉ាវ, មង្ឃុត។ល។ សួននេះសង់ឡើងនៅលើផ្ទៃដីទំហំ ១៨ហិចតា និងចាប់ផ្តើមទទួលអ្នកទេសចរពីឆ្នាំ ២០០០។ សួនសត្វទឹកឈូបើកដំណើរការរាល់ថ្ងៃ ដែលសេវាចូលកម្សាន្តបង់ថ្លៃតាមចំនួនមនុស្ស ហើយសម្រាប់ការថតរូបអាពាហ៍ពិពាហ៍ត្រូវបង់តម្លៃពិសេសបន្ថែម។

ទីតាំងនៅលើផែនទី