ទឹកជ្រោះផ្អោក

រមណីយដ្ឋានធម្មជាតិ ជ្រោះផ្អោក គឺជារមណីយដ្ឋានដែលបានបង្កើតឡើងនៅឆ្នាំ២០០០ ដែលមានទីតាំងជិតច្រកព្រំដែនភ្នំដិន។ រមណីដ្ឋាននេះនៅរដូវវស្សា មានទឹកជ្រោះធ្លាក់ច្រើនពីលើភ្នំ និងនៅរដូវប្រាំង គឺពុំសូវមានទឹកធ្លាក់ទេ ហើយរមណីយដ្ឋាននេះក៏សំបូរផងដែរនូវ ដំណាំហូបផ្លែ ដូចជាខ្នុរ ចេក ដំឡូង ស្វាយ។ល។ ពិសេសទៀត នោះនៅទីនោះក៏មានលក់វត្ថុ អនុស្សាវរីយ៍ ដែលមានតម្លៃដូចជា ត្បូងថ្មដែលគេជីកបាននៅភ្នំគីរីវង្សជិតនោះ។ ប៉ុន្តែវាមិនសូវមានតម្លៃខ្ពស់ទេ ព្រោះគេថាវានៅ «ខ្ចី»។

ទីតាំងនៅលើផែនទី