ប្រាសាទចិនចូកាសកូ, ប្រាសាទរើល

ប្រាសាទប្រហែលជាកសាងនៅចុងសតវត្សរ៍ទី១០។ ប្រាសាទចិនចូកាសកូមានប្រាង្គចំនួនបី ប៉ុន្ដែបានបាក់រលំអស់ពីរ នៅសល់តែប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។ ប្រាង្គឥដ្ឋនេះមានស៊ុមទ្វារធ្វើពីថ្មភក់បែរទៅកើត ចំណែកកំពែងមានខ្លោងទ្វារមួយធ្វើពីថ្មបាយក្រៀមនិងមានគូទឹកព័ទ្ធជុំវិញព្រមទាំងស្រះផងដែរ។

ទីតាំងនៅលើផែនទី