ប្រាសាទត្រូវបានសាងសង់នៅដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ពុទ្ធសាសនា ដោយមានចម្លាក់ព្រះពុទ្ធរូបចំនួន ៤០ អង្គឆ្លាក់នៅលើជញ្ជាំងខាងក្នុងទាំងបួនទិស។ ស្ថិនៅខាងកើតបំផុតក្នុងចំណោមប្រាសាទទាំង៥ ប្រាសាទតាទួតសង់ពីថ្មភក់ មានទ្វារចូលពីគ្រប់បួនទិស សង់លើឃឿនពីរជាន់។ ប្រាសាទនេះមានទំហំធំជាងគេ ដោយខឿនខាងក្រោមមានប្រវែង៤០ម៉ែត្រ តែមិនមានកំពែងនោះទេ។ គូទឹកប្រាសាទជាប់ជាមួយគូទឹកប្រាសាទជម នៅខាងលិច ឯនៅខាងកើតកាត់ផ្ដាច់ដោយច្រកមួយ ដែលយាមដោយដំរីធ្វើពីថ្មភក់ចំនួន២ក្បាល។ មានលាងរានទ្រវែងនៅពីមុខប្រាសាទ ប្រហែលជាលានឧបោសថដូចដែលឃើញមាននៅ ប្រាសាទទេពប្រណម្យ ប្រាសាទតុបខាងលិច ជាដើម។ ប្រាសាទនេះមានសិលាចារឹកលេខ ៥៤៣ និង ៥៤៤។