ទឹកជ្រោះអូរគគីរ

ក្នុងប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍យ៉ាងច្រើន ជាពិសេសតំបន់ទេសចរណ៍ បែបធម្មជាតិតែម្តង។ តំបន់ទេសចរណ៍ថ្មីមួយទៀតដែលទើបតែរុករកឃើញកាលពីថ្មីៗនេះ នៅមិនសូវ ឆ្ងាយពីក្រុងភ្នំពេញនោះទេ។ ប្រសិនអ្នកបានទៅដល់ទីនោះ អ្នកមានអារម្មណ៍ដូចឋានសួគ៌ ក្រោមមេឃ ព្រោះតែទីនោះពិតជាមានទេសភាពព្រៃភ្នំដុះយ៉ាងក្រាស់ពណ៍ខៀវស្រងាត់ ទឹកថ្លា ដូចកញ្ចក់ធ្លាក់យ៉ាងខ្លាំង ខ្យល់អាកាសបរិសុទ្ធធម្មជាតិធ្វើឲ្យភ្លេចអស់ទុក្ខកង្វល់ ពេលបានទៅដល់ ទីនោះ។ តំបន់ទេសចរណ៍មួយនេះនៅតែអាចទាក់ទាញភ្ញៀវទេសចរទៅលេងយ៉ាងច្រើន ព្រោះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ដែលជាផ្លូវធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ។ ត្រឹមតែទេសភាពពីចម្ងាយនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រជាក់ស្រឹប ទៅហើយ។

ទីតាំងនៅលើផែនទី