សួនកម្សាន្តបែកអន្លូង

អតីតសួនកម្សាន្តចំការទុរេននាគខ្មៅ មានឈ្មោះសព្វថ្ងៃថា ចំការទុរេនស្រីមុំបែកអន្លូង ដែលលាតសន្ធឹងលើផ្ទៃដីដាំប្រហែល ៣០ ហិកតា បាននិងកំពុងទាក់ទាញភ្ញៀវ ទេសចរតាមរយ:ការបង្កើតសំណង់ជាកន្លែងលេងនិងដំណាំហូបផ្លែជាច្រើនមុខ។ សួននេះបានបង្កើតឡើងពីឆ្នាំ ២០១០ ពេលវេលាដែលភ្ញៀវទាំងនោះនិយមមកលេងច្រើនជាងគេចាប់ខែមេសា ដល់ខែសីហា គឺជារដូវសម្បូរ ផ្លែឈើហូបផ្លែដូចជា ទុរេន សាវម៉ាវ មង្ឃុត ជាដើម។ ដើម្បីបង្កើនភាពល្បីឈ្មោះដល់ភ្ញៀវឲ្យមកទស្សនា និងលេងកម្សាន្តកាន់ច្រើននោះ ក្រៅពីចម្ការកៅស៊ូព័ទ្ធជុំវិញជាង ១០ ហិកតា និងគ្រប់ដណ្តប់ដោយចម្ការទុរេន សាវម៉ាវ និងមង្ឃុតសរុបជាង ១០ហិកតាបន្ថែមទៀត គេក៏បានសាងសង់បង្កើតជាសំណង់ និងសម្ភារ:កែច្នៃ ដូចជា ផ្ទះសំណាក់ អាហារដ្ឋាន រោងកម្សាន្ត អាងទឹកសម្រាប់ភ្ញៀវជិះទាទឹក សួនច្បារ និងទឹកជ្រោះសិប្បនិមិត្ត ជាដើម។ ឈ្មោះ នាគខ្មៅនេះ ជារហស្សនាម អាយកូមម្ចាស់ចម្ការដំបូង ហើយ ភាគច្រើនភ្ញៀវដែលមកលេងជាប្រជាពលរដ្ឋរស់នៅជុំតំបន់ និងមួយចំនួនទៀតមកពីបណ្តាខេត្តជាប់ខេត្តកំពង់ចាមមាន ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ។ ភាពល្បីល្បាញមួយ នៃចំការនេះ គឺផ្លែឈើពីធម្មជាតិ មិនបារម្ភពី ការប៉ះពាល់ដល់សុខភាពឡើយ។

ទីតាំងនៅលើផែនទី