ព្រៃកោងកាងកំពង់សាមគ្គី

សហគមនេសាទមួយ ក្នុងចំណោមសហគមនេសាទទាំង៨នៅក្នុងខេត្តកំពត ដែលបានបណ្តុះ និងដាំកូនកោងកាង ដោយមានការគាំទ្រពីសប្បុរសជន និងក្រុមអ្នកស្រលាញ់បរិស្ថាននិងអង្គការអន្តរជាតិជាច្រើន។ សហគមទាំង៨នោះ រួមមាន សហគមត្រពាំងសង្កែ កំពង់សាមគ្គី ត្រពាំងរពៅ ព្រែកត្នោត កែបថ្មី ទទឹងថ្ងៃ កោះគ្រឹស្នា និងសហគមលក។ គោលបំណងនៃការបង្កើតសហគមនេសាទ គឺដើម្បីជម្រុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមថែរក្សា និងការពាព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់របស់ជីវចម្រុះនិងជាធនធានដ៏ចំបងមួយដែលររក្សានូវតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ «ព្រៃកោងកាង គឺជាឆ្នាំងបាយរបស់អ្នកនេសាទក្រីក្រ»។

ទីតាំងនៅលើផែនទី