ប្រាសាទធ្វើពីថ្មបាយក្រៀមនឹងឥដ្ឋ បែរមុខទៅកើតមានយ៉មួយធ្វើពីថ្មបាយក្រៀមនិងស្រះមួយស្ថិតនៅជើងភ្នំ។ ប្រាសាទបានស្រុតប្រេះដោយអន្លើ។ ភ្នំព្រះទេវៈ គឺជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ចំណាស់ ដែលដូនតាខ្មែរបានកសាងប្រាសាទព្រះទេវៈ នៅអំឡុងសម័យអង្គរ នៅលើភ្នំនោះ។ មានរឿងដំណាលថា ពីមុនព្រះអង្គចេក-ព្រះអង្គចម ធ្លាប់មានវត្តមាននៅភ្នំព្រះទេវៈ។ បច្ចុប្បន្នឃើញមានព្រះពុទ្ធរូបដ៏ធំមួយកសាងនៅជិតប្រាសាទ។