ប្រាសាទពោធិ៍ដំណាក់, ប្រាសាទក្ដាក់

ប្រាសាទនេះកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ នៅសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គបីរាងបួនជ្រុងស្មើធ្វើពីថ្មភក់ បែរមុខទៅកើតនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត។ ប្រាង្គកណ្ដាលមានយ៉មួយដែលលំអដោយបង្អួចពីរនៅតាមជញ្ជាំងសងខាង។ ចំណែកឯគ្រឿងលំអប្រាង្គខាងជើង និងខាងត្បូងមិនទាន់បានឆ្លាក់រួចនៅឡើយទេ។ ប្រាង្គទាំងបី ស្ថិតនៅពីលើខឿនថ្មបាយក្រៀមមួយជាគ្នាមួយ ដែលប្រាង្គទាំងនេះព័ទ្ធជុំវិញដោយគូទឹក ជាកន្លែងដែលគេរកឃើញព្រះកេសរបស់លោកេស្វរៈមួយ។

ទីតាំងនៅលើផែនទី