ប្រាសាទភាស

ប្រាសាទភាស ជាប្រាសាទបែកបាក់រលំអស់ជាច្រើននៅសល់តែជញ្ជាំងពីរដែលនៅឈរ មើលទៅគួរសង្វេគខ្លាំងណាស់។ ប្រាសាទនេះស្ថិតក្នុងបរិវេណវត្តភាស ដែលនៅពីខាងត្បូងវត្តមានអាងទឹកដ៏ធំមួយ។ ប្រាសាទមានប្រាង្គចំនួនបី ដែលប្រាង្គពីរសងខាងរលំបាក់បែកអស់។ នៅតាមជញ្ជាំងមានឆ្លាក់រូបទេពតូចជាប្រភេទប្រាសាទអណ្ដែតជាប់នឹងជញ្ជាំង។ តាមការរៀបរាប់របស់អ្នកស្រុកនៅទីនោះបានឱ្យដឹងថា នៅសម័យសង្គ្រាមមិនទាន់ផុតរលត់ មានក្រុមប្រដាប់អាវុធដែលនាំគ្នាមកដឹកយកវត្ថុបុរាណចេញពីប្រាសាទនេះ តែមិនអាចយកចេញទៅបាន ដោយសារបារមីនៃវត្ថុស័ក្ដិសិទ្ធិទៀតផង។ សព្វថ្ងៃវត្ថុបុរាណត្រូវបានយកទៅរក្សាទុកនៅសារមន្ទីរ។ ប្រាសាទព័ទ្ធជុំវិញដោយគូទឹកហើយមានស្ពានឆ្លងកាត់ទៅកាន់ទីនោះកសាងដោយពុទ្ធបរិស័ទជើងវត្ត។ តាមទម្រង់រចនាសម្ព័ន្ធប្រាសាទនេះគួរជាមន្ទីរពេទ្យមួយឬក៏ជាសាលាសំណាក់តាមបណ្ដាយផ្លូវអង្គរធំទៅស្ដុកកក់ធំ សង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

ទីតាំងនៅលើផែនទី