វត្តឫស្សីក្រោក, វត្តវេឡុវនារាម

វត្តឫស្សីក្រោកជាវត្តដែលប្រកបដោយវ័យចំណាស់ មានប្រវត្តិយូរលង់ណាស់មកហើយ។ វត្តដ៏មានសោភ័ណភាពនេះ បានក្លាយជាវត្តទេសចរណ៍របស់ខេត្តបន្ទាយមានជ័យ ដែលតាមប្រវត្តិកាលពីសម័យដើម ទីនេះជាទីប្រជុំជនដ៏ធំមួយ ហើយកបានកសាងនៅសម័យដើមសតវត្សរ៍ទី២០ ដោយចៅពញាកថាថន ឈុំ។ ក្នុងទីវត្តនេះមានព្រះវិហារដ៏ស្រស់ស្អាតប្រកបដោយក្បាច់ចម្លាក់ហោជាងមុខនិងក្រោយខុសពីគ្នា គឺខាងមុខមានរូបព្រះលក្សណ៍ (ទេវតាពីរ) ចំណែកនៅខាងក្រោយមានរូបព្រះលក្សណ៍ច្បាំងនិងក្រុងរាពណ៌។

ទីតាំងនៅលើផែនទី