អូរថ្មដាប់

តំបន់អូរថ្មដាប់ ជាទីតាំងមួយដែលបុព្វបុរសខ្មែរបានដាប់យកថ្មទៅសាងសង់ប្រាសាទនានានាសម័យនោះ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានបន្តយកថ្មនៅតំបន់នោះ មកជួសជុលប្រាសាទ ព្រោះសម្បូរដោយថ្មដែលមានគុណភាពល្អសម្រាប់សង់ប្រាសាទ។ ជាទីតាំងភូមិសាស្ត្រដែលងាយស្រួលដឹកជញ្ជូនតាមផ្លូវទឹក ដោយបណ្ដែតតាមបឹងទន្លេសាប។ បច្ចេកទេសយកថ្មនាពេលបច្ចុប្បន្ន មានភាពខុសប្លែកពីជំនាន់មុន ពោលគឺជំនាន់ថ្មីនេះ មានភាពងាយស្រួលនិងឆាប់រហ័ស ដោយគេប្រើម៉ាស៊ីនកាត់ថ្ម និងស្ទូចដាក់លើរថយន្តដឹកទៅដល់ទីតាំងដែលត្រូវជួសជុលប្រាសាទតែម្ដង។

ទីតាំងនៅលើផែនទី