ល្អាងភ្នំចាស់

ភ្នំចាស់ជារមណីយដ្ឋានបុរាណវិទ្យា មានប្រវត្តិដិតដាមរឿងរ៉ាវអបិយជំនឿជាច្រើន។ ប្រជាពលរដ្ឋមានជំនឿលើបារមីភ្នំ និងតែងតែរៀបចំពិធីឡើងភ្នំជារៀងរាល់ឆ្នាំ នៅពេលចូលឆ្នាំខ្មែរ។ រមណីយដ្ឋានបុរាណវិទ្យាភ្នំចាស់មានរឿងពាក់ព័ន្ធយ៉ាងច្រើនទៅនឹងប្រវត្តិសាស្ត្រ ហើយក៏ជាទីដែលប្រជាពលរដ្ឋនៅក្នុងតំបន់មានជំនឿទៅលើបារមីភ្នំផងដែរ។ ជារៀងរាល់ឆ្នាំអ្នកស្រុកតែងតែនាំគ្នារៀបចំពិធីបុណ្យរំឭកគុណបារមីភ្នំនៅមុនពិធីបុណ្យចូលឆ្នាំ។ ទាល់តែធ្វើពិធីទើបភ្ញៀវអាចឡើងទៅកម្សាន្តបាន បើមិនដូច្នេះទេអាចនាំគ្រោះថ្នាក់។

ទីតាំងនៅលើផែនទី