វត្តបទុមប្រាង្សីរតនារាមហៅវត្តស្ទឹង មានមន្ទីរបូជនីយដ្ឋាន មួយសង់អំពីឈើប្រក់ក្បឿង និងមានរចនាថ្នាំលាបតាមចំរ៉ឹងជញ្ជាំងដែលធ្វើឡើងសម្រាប់ឱ្យមានខ្យល់ អាកាសចេញចូលក្នុងកន្លែងតម្កល់ឆ្អឹងសាកសព។ ទីនេះមានតម្កល់ឆ្អឹងសាកសពជនរងគ្រោះដែលបានស្លាប់ កាលពីរបបខ្មែរក្រហមចំនួន៣២៥។ ឆ្អឹងលលាដ៏ក្បាលភាគច្រើន ជាឆ្អឹងបែកបាក់ និងពុកផុយ។ កមេ្ទច កម្ទីរខោអាវរបស់សាកសព និងខ្នោះជើងក៏ស្ថិតនៅលាយឡំជាមួយឆ្អឹងអវៈយវៈរបស់សាកសពដែរ។