ថ្វីបើទីនេះគេហៅថាប្រាសាទប៉ុន្តែបន្ទាយស្រះគឺគ្រាន់តែជាអាងទឹកធំមួយដែលមានរាងការ៉េ។ ជ្រុងនីមួយៗមានប្រវែង៥៨០ម៉ែត្រនiងមានជើងទេរ ២០ម៉ែត្រ។ តាមលើខ្នងទំនប់មានរៀបថ្មបាយក្រៀមខ្ពស់ដើម្បីទប់ទឹក។ កំពែងនេះព័ទ្ធជុំវិញដោយគូទឹកមួយនិងដីលើក។ នៅខាងក្នុងកំពែងមានទូលពីរ ដែលមានថ្មបាយក្រៀម។ ទួលដែលនៅខាងលិចមាន ស្រះបីអមនៅជ្រុងខាងជើង កើត និងខាងលិច។ នៅខាងកើតកំពែងមានស្រះធំមួយឈ្មោះ បន្ទាយស្រះ ដែលហៅក្លាយជា បន្ទាយស្រា ទៅវិញ។ នៅមិនឆ្ងាយប៉ុន្មានពីទីនេះ មានស្ពានថ្មបាយក្រៀមតាមបណ្ដោយផ្លូវបុរាណអង្គរធំទៅស្ដុកកក់ធំមានទទឹង១២ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ។