ស្តូបវត្តពោធិ៍

មន្ទីរបូជនីយដ្ឋាននៅកណ្ដាលវាលសង់ជារបៀបរោងអ្នកតាមានជញ្ជាំងឥដ្ឋនិងដំបូលប្រក់ក្បឿង ស្ថិតនៅក្នុងបរិវេណវត្តពោធិ៍ ភូមិពោធិ៍ ឃុំថ្មី ស្រុកកំពត ខេត្ដកំពត មានតម្កល់អដ្ឋិធាតុជនរងគ្រោះចំនួន៧៥ នាក់។ គំនរឆ្អឹងដែលស្ថិតនៅចំកណ្ដាលមន្ទីរបូជនីយដ្ឋាននាពេលបច្ចុប្បន្ននេះ ពុំមានការរៀបចំត្រឹមត្រូវ ឡើយ ហើយឆ្អឹងដែលនៅសេសសល់គឺជាឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈ។ មន្ទីរបូជនីយដ្ឋាននេះ បានសាងសង់ឡើងបន្ទាប់ពីរណ្ដៅសាកសពរួមមួយត្រូវបានគាស់ ឡើងនៅក្នុងភូមិចិន ឃុំថ្មី ស្រុក និងខេត្ដកំពត។ សាកសពចំនួន៧៥នាក់ត្រូវបាននាំយកចេញពីរណ្ដៅ នោះទៅដាក់តម្កល់នៅក្នុងមន្ទីរបូជនីយដ្ឋានដែលទើបនឹងសង់រួច ហើយក៏សាងសង់ជាថ្មីជារោងនៅកណ្ដាលវាល។

ទីតាំងនៅលើផែនទី