ប្រាសាទតានុប

អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទនេះមានប្រាង្គមួយធ្វើពីថ្មបាយក្រៀមបែរមុខទៅកើតមានយ៉និងមានទ្វារបញ្ឆោត នៅមុខបីផ្សេងទៀត។ ស៊ុមទ្វារលំអដោយសសរស្តម្ភរាងប្រាំបីជ្រុងធ្វើពីថ្មភក់។ ហោត្រៃពីថ្មបាយក្រៀមមានទ្វារបញ្ឆោតនៅមុខខាងកើត។ ប្រាសាទហ៊ុមព័ទ្ធដោយកំពែងថ្មបាយក្រៀម មានខ្លោងទ្វារនៅខាងកើត។ ស្រះតូចមួយទំហំ ១០ ម៉ែត្រ មានគែមជាថ្មបាយក្រៀម និងស្រះធំមួយទំហំ ១០០x២០០ម៉ែត្រស្ថិតនៅខាងកើត។

ទីតាំងនៅលើផែនទី