ទំនប់កង្ហត

ទំនប់សំណង់ធារាសាស្រ្ត «កង្ហត» ជាសំណង់ដែលធំជាងគេក្នុងចំណោមទំនប់ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា។ ទំនប់ទឹក «កង្ហត» ដ៏ធំសម្បើមនេះស្ថាបនាដោយក្រុមហ៊ុនចិនដែលត្រូវចំណាយថវិកាប្រមាណ៦០លានដុល្លារជាជំហានដំបូង ហើយអាចបន្តចំណាយរាប់សិបលានដុល្លាបន្ថែមទៀត ដើម្បីឱ្យទំនប់នេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានប្រសិទ្ធភាព។ ប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកនេះ មានស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល។ ទំនប់«កង្ហត»មានប្រវត្តិដើមតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យ (របបខ្មែរក្រហម) ដែលរបបនេះបានប្រើប្រាស់មនុស្សរាប់ពាន់នាក់ដើម្បីស្ថាបនាទំនប់នេះឡើង ក្នុងគោលបំណងសម្រាប់ស្រោចស្របដំណាំកសិកម្មដូចគ្នាដែរ ដែលសំណង់នេះត្រូវបានគេស្ថាបនាទប់ស្ទាក់ទឹកដងស្ទឹងសង្កែតែម្ដង។

ទីតាំងនៅលើផែនទី