ប្រាសាទព្រះវិហារប្រំាពីរល្វែង

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ធាតុសំខាន់បំផុតនៃវត្តព្រះវិហារប្រាំពីរល្វែងនេះ គឺពុទ្ធបដិមា មួយអង្គ មានឈ្មោះថា «ជ័យពុទ្ធមហានាថ» ដែលដើមឡើយត្រូវបានគេតម្កល់នៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបាយ័ន ប៉ុន្តែត្រូវបានគេវាយកម្ទេចនិងកប់ចោលក្នុងអណ្ដូងមួយក្រោមប្រាសាទ នៅអំឡុងពេលមានការផ្លាស់ប្ដូរពីពុទ្ធសាសនាមកជាព្រហ្មញ្ញសាសនាវិញ។ អ្នកស្រាវជ្រាវតែងតែចាត់ទុកថា ប្រាសាទបាយ័នត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែត្រូវបានធ្វើឱ្យប្ដូរទស្សនៈមកពុទ្ធសាសនាវិញ នៅពេលដែលគេរកឃើញបដិមាជ័យពុទ្ធមហានាថនេះ និងចម្លាក់ពោធិសត្វលោកេស្វរៈនៅលើហោជាងនៃប្រាសាទបាយ័ន។ ប្រាសាទមានទម្រង់ជាលានថ្មបាយក្រៀមលំអដោយថ្មភក់ ព័ទ្ធជុំវិញដោយកំពែងថ្មបាយក្រៀម។

ទីតាំងនៅលើផែនទី