នៅតាមចង្កេះភ្នំដា មានរូងភ្នំសិប្បនិមិត្ត ដែលគេចោះថ្មសម្រាប់តម្កល់ទេវរូបចំនួនប្រាំរូង។ ប្រាសាទដុលស្ថិតនៅជើងភ្នំ នៃវត្តខាងកើតភ្នំចំនួន២ តាមផ្លូវឡើងភ្នំពីជ្រុងខាងជើង ២ និងមួយទៀត នៅជិតជណ្ដើរខាងលិច។ ប្រាសាទបែបនេះកសាងឡើងមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរចនាបទនៅប្រទេសឥណ្ឌា។ ក្នុងរូងមានតម្កល់សិវលិង្គ និងយោនីនាងឧមាជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះសិវក្នុងសាសនាព្រាហ្មណ៍។ រូងភ្នំទាំងមានឈ្មោះថា ប្រាសាទដុល។ ប្រាសាទដុលជាស្នាដៃបព្វបុរសខ្មែរ នៅសម័យអាណាចក្រភ្នំ មុនពេលកសាងប្រាសាទអំពីឥដ្ឋ និងថ្ម។