ប្រាសាទនេះកសាងនៅពាក់កណ្ដាលសតវត្សរ៍ទី១០។ ប្រាសាទមានប្រាង្គមួយរាងចតុកោណកែងបែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់មានសិលាចារឹក និងមានគ្រឹះនៃហោត្រៃផងដែរ។ នៅខាងកើតចម្ងាយ១០០ ម៉ែត្រមានខឿនថ្មបាយក្រៀមមួយនិងទួលពីរនៅខាងជើង ប្រហែលជាក្រុមប្រាសាទពីរទៀត។