រីស៊តតាលោសែនជ័យ

រីស៊ត តាលោសែនជ័យ កំពុងទាក់ទាញទេសចរយ៉ាងច្រើនទៅកាន់ខេត្តមួយនេះ តាមរយៈយន្តហោះពណ៌ក្រហមមួយដែលបានដាក់បញ្ឈរនៅចំកណ្ដាលរីស៊ត។ ទីនោះជាទីជួបជុំមនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលកម្សាន្ត។ លោក យិន ចិន ជាម្ចាស់រីស៊តនិងជាអ្នកច្នៃយន្តហោះសិប្បនិម្មិតនេះឡើង បានរៀបរាប់ថា៖«ខ្លួនបានបោះទុនប្រមាណ ១ម៉ឺន២ពាន់ដុល្លារ ក្នុងការបង្កើតយន្តហោះសិប្បនិម្មិតនេះឡើង ដោយសារការស្រឡាញ់យន្តហោះតាំងពីតូច និងចង់បង្កើតយន្តហោះឡើង ព្រមទាំងចង់ឲ្យស្រុកតាលោសែនជ័យមានកន្លែងដើរកម្សាន្តមួយផងដែរ។ បន្ទាប់ពីបង្កើតយន្តហោះសិប្បនិម្មិតចេញជារូបរាងលោក យិន ចិន ទទួលបានភ្ញៀវយ៉ាងច្រើន។

ទីតាំងនៅលើផែនទី